ភ្នំពេញ៖ ខ្លួនយេីងមានប្រព័ន្ធការពារ ២បែប។ ពាក្យបច្ចេកទេសពេទ្យ ហៅទាំង ២នេះ ថា ប្រព័ន្ធអុីមួន immune system ។
៙ ប្រព័ន្ធការពារទីមួយ ហៅថាប្រព័ន្ធមានពីកំណេីត innate immunity ។ ប្រព័ន្ធទីមួយមានពីកំណេីតនេះ ប្រៀបបាននឹងកងទ័ពធម្មតា ។ ជាទូទៅ ប្រយុទ្ធបានជាមួយបាក់តេរី។
៙ ប្រព័ន្ធការពារទីពីរ ហៅថាប្រព័ន្ធបន្សាំកេីតក្រោយ adaptive immunity ។
ហៅថាបន្សាំ កេីតក្រោយព្រោះ អត់មានស្រាប់ទេ។ ជាទ័ពកេីតក្រោយ ពេលប្រព័ន្ធនេះជួបមេរោគចូលក្នុងខ្លួនយេីងហេីយ។ ក្រោយសង្កេតឃេីញចំណុចខ្សោយរបស់មេរោគ (ពិសេសពួកវីរុស) ហេីយ វាបង្ហាត់ទ័ពពិសេសឲ្យវាយចំចំណុចខ្សោយនេះឯង។
វ៉ាក់សាំង គឺជាបំណែករបស់វីរុសដែលគេបញ្ចូល ឲ្យទៅជួបប្រព័ន្ធការពារបន្សាំនេះឯងជាមុន ដេីម្បីឲ្យវាបង្កេីតបង្ហាត់ទ័ពពិសេសបម្រុងទុកជាមុន។
REF:Dr.Tan Teksreng
Medical news for Cambodia