ភ្នំពេញ៖ កូវីដ-១៩ បានវាយលុកសាហាវណាស់ ! គិតមើល ពិនិត្យសំណាកព្រឹកម្សិលមិញ ! ដល់ល្ងាចនេះ មានវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ នៅវេលាម៉ោង ១៦ និង៤៥នាទី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ក្រុមទី៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រុមការងារសង្កាត់ស្ទឹងមានជ័យទី១ បានសហការជាមួយក្រុមគ្រូពេទ្យនៃ មន្ទីរពេទ្យបង្អែក ច្បារអំពៅបានចុះយក អ្នកជម្ងឺកូវីដ-១៩ ចំនួន៣នាក់ ពាក់ព័ន្ធជាមួយឈ្មោះ រិន សារុំ អាយុ ៤៣ឆ្នាំ (វិជ្ជមានកូវីដ-១៩)។
បច្ចុប្បន្នគ្រូពេទ្យនាំយកទៅ ព្យាបាល នៅមន្ទីរពេទ្យ (ហ្លួងម៉ែ) ។ សមាជិកក្នុងគ្រួសារ នៅសល់ចំនួន៣នាក់ ស្រី២នាក់ កំពុងធ្វើចត្តាឡីស័ក នៅក្នុងផ្ទះ។
ទីតាំងនេះត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ហ៊ុំព័ទ្ធបណ្តោះអាសន្ន។
ក្នុងនាមអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយនូវ វិធានការ របស់ ក្រសួងសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានអោយដឹងថា, រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៣៧ និងជាសះស្បើយចំនួន ៤៩នាក់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ៕
ដោយ ៖ សិលា