ព័ត៌មានទាន់ហេតុការណ៍៖

តារាចំរៀង ណុប បាយ៉ារិទ្ធិ ៖ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel

ចែករំលែក៖

ភ្នំពេញ៖ តារាចំរៀង ណុប បាយ៉ារិទ្ធ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានសរសេរសំណេរ ដោយក្តីស្រឡាញ់ អស់ពីបេះដូង នូវទង្វើសកម្មភាពការងារ របស់ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់លើអ្នកជំងឺ ដែលធ្វើអោយលោកពេញចិត្តណាស់ !

តារាចំរៀង ណុប បាយ៉ារិទ្ធិ បានសរសេរថា, ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។
ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាតអោយចេញទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ😊😊😊
ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យ មន្ទីរសុខាភិបាល និង មណ្ឌលសុខភាព🙏🏻🙏🏻🙏🏻
– គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA )
– គ្រូពេទ្យមន្ទីរពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅពេទ្យ
ព្រះសង្ឃ
– គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេង និង
ហង់សិន
– គ្រូពេទ្យមកពីមន្ទីរពេទ្យកុមារជាតិ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់
– គ្រូពេទ្យមកពីមន្ទីរសុខាភិបាលភ្នំពេញ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី
– គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិន
សែនសុខ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់
និងបុគ្គិលស្ម័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ
បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន
និងបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះ
ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។
សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់🙏🏻🙏🏻🙏🏻
សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា មានសេចក្តីសុខ និងបន្តជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល 🙏🏻🙏🏻🙏🏻
សូមជូនពរបងប្អូនអ្នកជំងឺទាំងអស់នៅThe Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា🙏🏻🙏🏻🙏🏻
សូមអរគុណ🙏🏻😊

ដោយ៖ សិលា


ចែករំលែក៖