ព័ត៌មានទាន់ហេតុការណ៍៖

Man City ទំនងជាមិនទិញកីឡាករជំនួស Sergio Aguero នៅរដូវក្តៅនេះទេ

ចែករំលែក៖

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវManchester City បាននិយាយថា ក្លិបទំនងជាមិនទិញខ្សែប្រយុទ្ធម្នាក់នៅរដូវក្តៅនេះដើម្បីជំនួសតំណែង Sergio Aguero នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។

ក្លិប Man City បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា Agueroវ័យ៣២ឆ្នាំនឹងចាកចេញនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

លោក Guardiola បាននិងកំពុងស្វែងរកជម្រើសជាច្រើនដោយខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund គឺកីឡាករ Erling BrautHaaland វ័យ២០ឆ្នាំឈរនៅលំដាប់កំពូលនៃតារាងគោលដៅដែលត្រូវការ ទោះយ៉ាងណាលោក Guardiola យល់ថា ថ្លៃឈ្នួលដែលកំពុងចរចាគឺខ្ពស់ពេក។

ក្លិប Dortmund ត្រូវបានគេរាយការណ៍ថា ចង់បានប្រាក់យ៉ាងតិច១៥០លានអឺរ៉ូ (១២៨លានផោន) សម្រាប់កីឡាករអន្តរជាតិន័រវេស Haaland ដែលភ្នាក់ងារ Mino Raiola បានជួបជាមួយ Barcelona និង Real Madrid អំពីការផ្លាស់ប្តូរផងដែរ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Haaland នឹងផុតកំណត់នៅឆ្នាំ២០២៤ ទោះបីជាវាត្រូវបានគេគិតថា មានទឹកប្រមាណ៧៥លានអឺរ៉ូ (៦៤លានផោន) ដែលអាចដំណើរការបាននៅឆ្នាំក្រោយ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane គឺជាជម្រើសមួយផ្សេងទៀតដែលអាចទៅរួចសម្រាប់ Man City ទោះបីជាកិច្ចសន្យារបស់កីឡាកររូបនេះនៅក្លិប Tottenham ក៏មិនផុតសុពលភាពដែររហូតដល់ឆ្នាំ ២០២៤ក៏ដោយ

គួររំលឹកថា កីឡាករ Aguero ដែលបានចុះហត្ថលេខាពីក្លិប AtleticoMadrid កាលពីឆ្នាំ២០១១ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមMan City ដោយមាន២៥៧គ្រាប់ក្នុងការបង្ហាញខ្លួន៣៨៤សម្រាប់ក្លិប។កីឡាកររូបនេះបានរកគ្រាប់បាល់ឈ្នះពេលប៉ះ QPR ក្នុងឆ្នាំ២០១២ ដែលបានឈ្នះជើងឯកអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ ហើយចាប់តាំងពីពេលនោះមកគាត់បានជួយ Man City ឈ្នះជើងឯក Premier League ៣ដង, FA Cup ដង និង League Cup ដង

ដោយ៖ ភារៈ

 


ចែករំលែក៖