ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានផ្សារ​ សន្តិសុខ​ និងអាជីវករ​នៅ​ផ្សារ​អូរឫស្សី សរុប​៦នាក់​ ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ​៖ បេីយោងតាម​របាយការណ៍​របស់​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​អូរឫស្សី បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ មាន​ករណីអាជីវករ​ចំនួន​៣​នាក់ អនុប្រធានផ្សារម្នាក់ និង​សន្តិសុខ​ចំនួន២​នាក់ នៅ​ផ្សារ​អូរឫស្សី បានធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១​។

​របាយការណ៍​ដដែល​ បន្តថា​ ​អាជីវករ​ និង​សន្តិសុខ​ ដែល​បានធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​នោះ​រួម​មានឈ្មោះ​ដូចជាខាងក្រោម៖

ទី១ – ឈ្មោះ លី គឹម​សុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ឆ្នាំង​ដាំបាយ​អគ្គីសនី នៅ​តូប​លេខ ( ក​.០៣ លេខ ១៣០ – ១៣១ ) បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៥៦D១៣ ផ្លូវ​លេខ​២៣០ ភូមិ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ​០១២ ២៨៦ ៧៩០ ។​
ទី២ – ឈ្មោះ អុ​ឹ​ង គឹម​ស្រ៊ុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​គ្រឿង​អគ្គីសនី នៅ​តូប​លេខ ( ក​.០៣ លេខ​១៣៤ ) បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ ៧៤៧៦ ផ្លូវ​លេខ​១៣A (​បុរី​ចំកា​ដូង ) ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ ០៨៥ ៥៣៥ ៣១៦ ។​
ទី៣ – ឈ្មោះ ហាស់ កញ្ញា ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់​ចាបហួយ នៅ​តូប​លេខ ( ខ​.២៣ លេខ​២៤៦ ) បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៣០E.២ ផ្លូវ​លេខ​១៦៤ ភូមិ​៤ សង្កាត់​អូ​ឬ​ស្សី​ទី​៣ ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន​៤​នាក់ (​ធ្វើតេស្ត​ចំនួន​១​នាក់​) ។​

ទី៤ – ឈ្មោះ រិ​ន រិទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ តួនាទី អនុប្រធាន​ផ្សារ​អូរឫស្សី បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​លេខ​១៤E. ផ្លូវ​លេខ​១១០ ភូមិ​ព្រៃ​ព្រីង​ខាង​ជេ​ី​ង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ។​
ទី៥ – ឈ្មោះ ឃីម ភារ​ម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ( សន្តិសុខ​ផ្សារ​អូ​ឬ​ស្សី​) បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​២៦ ផ្លូវ​លេខ​១៦៨ សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧ មករា រាជធានី​ភ្នំពេញ​។ ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ស​ណ្ឋា​គេ Grat Duke ស្ថិតនៅ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
និង​ទី៦ – ឈ្មោះ ម៉ា សុខុម ភេទ​ប្រុស ( សន្តិសុខ​ផ្សារ​អូ​ឬ​ស្សី ) បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៨C ( បុរី​មង្គល​ភ្នំពេញ ) សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​គណៈកម្មការ​ផ្សារ​ ​បានធ្វើការ​បិទតូប​ដែលមាន​ឈ្មោះ​ដូចខាងលើ និង​តូប​ដែល​នៅ​ជិតខាង​ជា​បណ្តោះអាសន្ន និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផ្សេងៗ ជាពិសេស​គឺសម្លាប់មេរោគ​កូ​វីដ​-១៩ ៕

ដោយ​៖សហការី​


ចែករំលែក៖