ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបុកគូទរថយន្តឡង់គ្រីស័រនៅស្តុបថ្នល់បត់​ បណ្ដាលឲ្យរងការខូចខាតរួចសង៣០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

    ភ្នំពេញ​ ៖​ យុវជនម្នាក់បើករថយន្តស្ទូចមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តឡង់គ្រីស័រដែលកំពុងឈប់ភ្លើងស្តុប បណ្តាលឲ្យរងការខូចខាត​ និងបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង ១៩ និង ៣០នាទីថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០២១ នៅចំណុចស្តុបថ្នល់បត់ តាមបណ្តាយផ្លូវលេខ២១៧  កែងនឹងផ្លូវព្រៃសក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រីស័រ​ ពណ៌ខ្មៅមួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ2AP-8388បើកតាមបណ្ដោយផ្លូវ លេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង​   លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ភ្លើងស្តុប ខណៈនោះក៏មានរថយន្តស្ទូចមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F-0757បើកបរដោយយុវជនម្នាក់មកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តឡង់គ្រីស័រ​ បណ្តាលឲ្យរងការខូចខាត​ ។   

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោងទើបត្រូវគ្នា​ ដោយខាងរថយន្តស្ទូចបានចេញថ្លៃខូចខាតចំនួន៣០០ដុល្លារទៅឲ្យខាងរថយន្តឡង់គ្រីស័រដើម្បីបញ្ចប់រឿង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖