ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ សូមអំពាវនាវដល់សាធារណជន ពិសេសបងប្អូនកម្មករ កម្មការិនី បានជ្រាបថា បណ្តាប្រទេសនានាលើសកលលោកគេចង់បានវ៉ាក់សាំងចាក់ណាស់ !

ចែករំលែក៖

ភ្នំពេញ៖  អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន សូមអំពាវនាវដល់សាធារណជន ពិសេសបងប្អូនកម្មករ កម្មការិនី បានជ្រាបថា បណ្តាប្រទេសនានាលើសកលលោកគេចង់បានវ៉ាក់សាំងចាក់ណាស់ ហើយឥឡូវកំពុងដណ្តើមគ្នាចាក់វ៉ាក់សាំង ចុះបើកម្ពុជាយើងមានវ៉ាក់សាំងហើយ រឿងអីយើងមិនចាក់ ហើយការចាក់វ៉ាក់សាំងនេះមិនមានការគិតលុយគិតកាក់អីទេ គឺផ្តល់ជូនដោយសុទ្ធចិត្ត គឺដើម្បីតែសុខភាពបងប្អូនទាំងអស់គ្នា ។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានថា, រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៤៤នាក់ និងជាសះស្បើយចំនួន៦៩នាក់៕

ដោយ ៖ សិលា


ចែករំលែក៖