ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ ៖ ចុះពិនិត្យ​មេីលដំណេីរការនៃយុទ្ធនាការចាក់វ៉ាក់សាំង​របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១​បានអញ្ជើញពិនិត្យ​មេីលដំណេីរការនៃយុទ្ធនាការចាក់វ៉ាក់សាំង​របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ របស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងសួរសុខទុក្ខថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងបុគ្គលិកជាប់កិច្ចសន្យា​ របស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះ​ និយោជក​ អង្គការវិជ្ជាជីវះ​ ដែលមកចាក់វ៉ាក់សាំង​ដោយស្ម័គ្រចិត្ត​ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​។

ក្នុងឱកាសនេះ​ លោក​រដ្ឋមន្រ្តី បាន​បញ្ជាក់ជូនអំពីគុណភាពនៃវ៉ាក់សាំង​ដែលរាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ​ គឺមានគុណភាពល្អ​អាចទទួលយកបាន​ ហេីយសូមឲ្យបងប្អួនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។

ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង​ ជាជំរេីសតែមួយគត់ដែលជួយឲ្យយេីងទាំងអស់គ្នា​ អាចជៀសផុតពីជំងឺកូវីដ១៩​ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។

ជាមួយគ្នានេះ​ លោកបណ្ឌិត អ៉ិត សំហេងសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ជាពិសេសបងប្អូនកម្មករនិយោជិត​ សូមកុំមានការរារែកក្នុងការមកចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាល​ បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ។ សូមជូនពរប្រជាពលរដ្ឋ​ទាំងអស់​ មានសុខភាពល្អ​ជៀសផុតពីជំងឺកូវីដ១៩​គ្រប់ៗគ្នា៕

ដោយ​៖ស​ តារា


ចែករំលែក៖