ខ្សែបម្រើ Declan Rice របស់ក្រុម West Ham ត្រូវបានគេរំពឹងថា នឹងអវត្តមានរយៈពេល៤សប្តាហ៍ដោយសាររបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
កីឡាករវ័យ២២ឆ្នាំរូបនេះបានរងរបួសនៅពេលបំពេញកាតព្វកិច្ចប្រកួតជាលក្ខណៈអន្តរជាតិជាមួយក្រុមជម្រើសជាតិអង់គ្លេសដោយបានលេងសម្រាប់ការឈ្នះពេលអង់គ្លេសប៉ះនឹងអាល់បានី និងប៉ូឡូញ។
ការរងរបួសនេះគឺជាការខកចិត្តមួយសម្រាប់ក្រុម West Ham ក្នុងការប្រជែង ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៧នៅអង់គ្លេស ។
ខ្សែបម្រើ Declan Rice បានបង្ហាញមុខក្នុងការប្រកួតទាំងអស់របស់ក្រុមញញួរធំ West Ham នៅរដូវកាលនេះដោយក្រុមរបស់លោក David Moyesបានឈ្នះ១៤ប្រកួតក្នុងចំណោម២៩ប្រកួតរបស់ពួកគេ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុម West Ham កំពុងឈរចំណាត់ថ្នាក់លេខ៧ នៅលីគកំពូលអង់គ្លេស ក្នុងចំណោម២៩ប្រកួតកន្លងមក។ ក្រុម West Ham United បានប្រកួតស្មើ ៣-៣ ជាមួយក្រុម Arsenal នៅឯកីឡដ្ឋាន London ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ ៕ដោយ៖ ភារៈ