ព័ត៌មានទាន់ហេតុការណ៍៖

Eden Hazard មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយបានទេ

ចែករំលែក៖

ត្រឹមតែ២៤ម៉ោងសម្រាប់ត្រៀមសម្រាប់ការប្រកួតជើងទី១ របស់ Real Madrid ទល់នឹងក្រុម Liverpool ខ្សែបម្រើប្រយុទ្ធ Eden Hazard បានហ្វឹកហាត់លើទីលានជាមួយមិត្តរួមក្រុមម្តងទៀតនៅឯ Valdebebas កាលពីថ្ងៃអង្គារ

ទោះជាយ៉ាងណាក៏ដោយគាត់មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយដើម្បីបញ្ចុះបញ្ចូលលោក Zinedine Zidane ដែលបានសំរេចចិត្តឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចូលរួមប្រកួតជាមួយក្រុមក្នុងពានរង្វាន់ Champions League ទេ

អារម្មណ៍នៅជុំវិញកីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះគឺល្អ។ គាត់បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់តាំងពីថ្ងៃសុក្រហើយមើលទៅហាក់ដូចជាត្រូវបានបញ្ចូលក្នុងជម្រើសដំបូង ថ្មីៗនេះ Hazard កំពុងពិចារណាចំពោះការវិលត្រឡប់ទៅកាន់ទីលានប្រកួតវិញ ដែលពេលបច្ចុប្បន្ននេះកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យរបស់ Real Madrid

កីឡាករពាក់អាវលេខ៧រូបនេះមិនបានខកពីការតាំងចិត្តពីបំណងប្រាថ្នាក្នុងការវិលចូលទីលានវិញទេហើយគាត់ច្បាស់ជាចង់យកឈ្នះលើ Liverpool ដែលជាគូប្រជែងដែលគាត់ចូលចិត្តជាងគេអំឡុងពេលក្រុមតោខៀវរបស់គាត់។

ក្នុង១៨ប្រកួតទល់នឹងហង្សក្រហមគាត់ចាញ់តែ៤លើកគត់ ឈ្នះ៦ និងស្មើ៨ ។ គាត់រកបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតលើកលើក្រុម Liverpool, Arsenal និង Newcastle

ក្រុមរបស់លោក Jurgen Klopp តែងតែកោតខ្លាចគាត់ ហើយការបង្ហាញខ្លួនយ៉ាងល្អរបស់កីឡាករ Eden Hazard ត្រូវបានគេមើលឃើញនៅពេលដែលគាត់បានខិតខំប្រឹងប្រែងពេលនៅ Anfield កាលពីឆ្នាំ២០១៨ ដែលបានជួយឱ្យក្រុមតោខៀវឈ្នះ នៅនាទីទី៨៥

ទោះយ៉ាងណាលោក Zidane បានផ្តល់ឱកាសឱ្យ Hazard អាចជាសះស្បើយឡើងវិញ ហើយមានលទ្ធភាពជាច្រើនដែលគាត់អាចធ្វើបានសម្រាប់ការប្រកួតជើងទីពានរង្វាន់ Champions League ជាមួយក្រុម Liverpool ដោយ៖ ភារៈ


ចែករំលែក៖