ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥និងមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានបានប្រារព្ធពិធីសូត្រមន្តលើករាសីប្រោះព្រំសិរីដល់អគារថ្មី សេនាធិការដ្ឋាន ដើម្បីសុំចូលនៅបំពេញការងារ។
សមិទ្ធផល អគារថ្មីបានលេចរូបរាងនាពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ព្រមទាំងសប្បុរសជនបានជួយឧបត្ថម្ភ៕
ដោយ៖ សូរិយា