ខេត្តបាត់ដំបង ៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់បង្កការភ្ញាក់ផ្អើលនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្នុងក្រុមទី១០ ភូមិគោក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ខុម សុខុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ វួច កាត ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា កូនប្រុសរបស់ខ្លួននេះមានជំងឺសរសៃប្រសាទរយៈពេល ០៣ឆ្នាំមកហើយនិងបានប្រើថ្នាំជាប្រចាំ ។ រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កូនប្រុសខាងលើនេះបានហូបបាយទឹក ហើយរករឿងសុំលុយគាត់យកទៅទិញស្រាផឹក ហើយក៏ត្រូវប្តីគាត់ស្ដីបន្ទោស ។ រហូតដល់មម៉ោម៉ជាង៣រសៀលបានបាត់កូនពីផ្ទះ ក៏នាំគ្នាដើររកពេញមួយយប់តែរកមិនឃើញ។ លុះព្រឹកឡើងឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីល្ងាច បាននាំគ្នាដើររកបន្តទៀតក៏រកឃើញកូនប្រុសចងកសម្លាប់ខ្លួននៅលើដើមអំពិលខាងក្រោយផ្ទះ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅដល់ទីកន្លែងកើតហេតុហើយសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ខុម សុខុន ពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនពិតប្រាកដ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសត្ថកិច្ចជំនាញប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ប្រាថ្នា