ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដែលបានទៅលេងស្នូកឃ័រ ឬជាអ្នកចេញចូលជាប្រចាំនៅ ជេមីវ៉ាយស្នូកឃ័រក្លិប (Jimmy White Snooker Club) ផ្លុវលេខ ៣៩៦ ​សង្កាត់បឹងកេងកង ៣ មេត្តាទៅផ្តល់សំណាក

ចែករំលែក៖

ភ្នំពេញ៖ អ្នកដែលបានទៅលេងស្នូកឃ័រ ឬជាអ្នកចេញចូលជាប្រចាំនៅ ជេមីវ៉ាយស្នូកឃ័រក្លិប (Jimmy White Snooker Club) ផ្លុវលេខ ៣៩៦ ​សង្កាត់បឹងកេងកង ៣ មេត្តាទៅផ្តល់សំណាក។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី សេចក្តីជូនដំណឹង (កម្រិតហានិភ័យ៖ )របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅលេងស្នូកឃ័រ ឬជាអ្នកចេញចូលជាប្រចាំនៅ ជេមីវ៉ាយស្នូកឃ័រក្លិប (Jimmy White Snooker Club) ផ្លុវលេខ ៣៩៦ ​សង្កាត់បឹងកេងកង ៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១​។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​ ចំនួន ៤នាក់ ធ្វើការនៅទីតាំងនេះ
ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖