ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនប់​ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីជូនដំណឹង (កម្រិតហានិភ័យ៖ ) ផ្សារទំនប់​ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ។

មេត្តាពាក់ម៉ាស់ រក្សាគម្លាត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារទំនប់​ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ ទួលសង្កែ​ ខណខណ្ឌឬស្សីកែវ ចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១។

មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ។
ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖