ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ទៀតហើយនៅអាមេរិក ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

កម្លាំងប៉ូលិសរដ្ឋតិចសាស់បានឱ្យដឹងថា មានករណីបាញ់ប្រហារនៅក្នុងរដ្ឋនេះ នាល្ងាចថ្ងៃទី៨ខែមេសា(ពេលវេលាក្នុងតំបន់)បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសជាច្រើន ។
ករណីបាញ់ប្រហារខាងលើកើតឡើងនៅក្នុងស្រុក Bryan ចម្ងាយពីទីក្រុង Houston ដែលជាទីក្រុងធំបំផុតរបស់តិចសាស់ ១៦០ គីឡូម៉ែត្រ។ ជនដៃដល់ត្រូវបានចាប់ឃុំខ្លួននៅក្នុងស្នាក់ការប៉ូលិសស្រុក Bryan ។
មុនពេលបាញ់ប្រហារកើតឡើង ប្រធានាធិបតីអាមេរិក លោកបៃឌិន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Merrick Garland បានប្រកាសពីវិធានការទប់ស្កាត់អំពើហិង្សាបង្កឡើងដោយកាំភ្លើងសម្លាប់មនុស្សជាច្រើន។
ប្រធានាធិបតីបៃឌិន បានបញ្ជាក់ថា លោកក៏បានស្នើឲ្យស្ថាប័នគ្រប់គ្រងស្រាបៀរ បារី កាំភ្លើង រំសេវផ្ទុះATFត្រូវតែប្រកាសជាប្រចាំស្តីពីការលក់កាំភ្លើងនៅអាមេរិក និងបណ្តារដ្ឋដើម្បីគ្រប់គ្រងប្រវត្តិរូបអ្នកដែលបានទិញកាំភ្លើង។
អំពើហិង្សាបង្កឡើងដោយកាំភ្លើងនៅអាមេរិកបានកើនឡើងខ្ពស់ក្នុងរយៈពេល១០ឆ្នាំកន្លងមក ។ អំពើហិង្សាដោយអាវុធភាគច្រើនកើតឡើងនៅក្នុងរដ្ឋ Colorado, Georgia និង California។ តាមតួលេខបង្ហាញឲ្យឃើញថា ក្នុងមួយឆ្នាំៗ នៅអាមេរិកមានអ្នកស្លាប់ដោយអំពើហិង្សាពាក់ព័ន្ធកាំភ្លើង មានដល់ទៅ៤០ពាន់នាក់ ក្នុងនោះមានដល់ទៅ៥០% ជាករណីធ្វើអត្តឃាត៕

ដោយ ៖ធីរីណា(រូបភាព៖SCNG/TTXVN)


ចែករំលែក៖