ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ផ្តល់កញ្ចប់ប្រាក់ឈ្នួលតិចជាងមុនដល់ខ្សែការពារ Eric Garcia

ចែករំលែក៖

ក្រុម Barcelona កំពុងមមាញឹកក្នុងការស្វែងរកការចុះហត្ថលេខាថ្មីសម្រាប់រដូវកាលក្រោយ ហើយគោលដៅផ្សេងទៀតដែលស្ថិតនៅក្បែរនៃបញ្ជីរបស់ពួកគេគឺកីឡាករ Eric Garcia របស់ក្រុម Manchester City នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ។

ខ្សែការពារកណ្តាលវ័យក្មេងរូបនេះបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីផ្លាស់ទៅទឹកដី Catalonia កាលពីឆ្នាំមុន ប៉ុន្តែទោះបីជាយ៉ាងណា Barcelona នៅតែចាប់អារម្មណ៍លើរូបគេ ដោយបានផ្តល់កញ្ចប់ប្រាក់ឈ្នួលតិចជាងអ្វីដែលបានដោះស្រាយកាលពី១២ខែមុន។

Mateu Alemany ទើបតែត្រូវបានតែងតាំងជានាយកកីឡានៅក្លិប Barcelona ហើយបានចាប់ផ្តើមធ្វើការសម្រេចចិត្តក្នុងការទិញកីឡាករមួយចំនួន

ម្នាក់ក្នុងចំណោមពួកគេត្រូវផ្តល់ភ្លើងខៀវដល់ការចុះហត្ថលេខារបស់ Garcia ដែលជាកីឡាករម្នាក់ដែលជិតស្និទ្ធនឹងការចុះកុងត្រាជាមួយ Barcelona ក្នុងទីផ្សារដោះដូរខាងមុខ

ទោះយ៉ាងណាពេលនេះក្រុម Barcelona កំពុងតែសំឡឹងមើលការកាត់បន្ថយសំណើដំបូងនេះដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបដែលកាន់តែអាក្រក់ទៅៗព្រោះតែកូវីដ១៩ និងវិធានការណ៍ជាបន្តបន្ទាប់ដែលបានដាក់ចេញ។

ឥឡូវនេះគេនៅតែត្រូវបានគេមើលឃើញថា តើកីឡាករដែលតែងតែចង់វិលត្រឡប់ទៅកាន់ក្លិBarcelona វិញនឹងទទួលយកសំណើរនេះដែរឬទេ? ៕ដោយ៖ ភារៈ


ចែករំលែក៖