ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម Aston Villa បានអវត្តមានរយៈពេល២សប្តាហ៍ទៀតបន្ទាប់ពីជួបបញ្ហារបួស

ចែករំលែក៖

ប្រធានក្រុម Aston Villa កីឡាករ Jack Grealish ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានរយៈពេល២សប្តាហ៍ទៀតបន្ទាប់ពីទទួលរងការខកខានក្នុងការវិលត្រឡប់របស់គាត់ពីបញ្ហារបួស។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

ខ្សែបម្រើរូបនេះបានខកខានការប្រកួតលីគកំពូលអង់គ្លេសចំនួន៧ប្រកួតដែលមានបញ្ហារាងចាលក៏ដូចជាការប្រកួតជម្រុះ World Cup ថ្មីៗនេះរបស់អង់គ្លេស។ ប៉ុន្តែលោក Dean Smith អ្នកចាត់ការទូទៅរបស់ Aston Villa បានទទួលស្គាល់ថា Grealish មិនទាន់ជាសះស្បើយលឿនពេកនោះទេ។

លោក Dean Smith បានបន្តថា “ខ្លួនខ្ញុំពិតជាមានសុទិដ្ឋិនិយមក្នុងការនាំគាត់ត្រឡប់មកវិញឆាប់ជាង ប្រហែលជាហើយគាត់មានបញ្ហារបួសជាថ្មីដែលនឹងធ្វើឱ្យគាត់ត្រឡប់មកវិញ២-៣សប្តាហ៍” ។

កីឡាករ Grealish រកបាន៦គ្រាប់ក្នុង Premier League សំរាប់ក្រុម Aston Villa រដូវកាលនេះ ។

លោក Dean Smith បានបន្តទៀតថា “គាត់ពិតជាពូកែក្នុងការហ្វឹកហាត់ ប៉ុន្តែគាត់មិនអាចទ្រាំទ្រនឹងការរបួសបាននោះទេ។ វាជាបញ្ហារបួស ហើយយើងត្រូវដកគាត់ចេញក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ។ យើងដឹងថាវាមិនមែនជាការរងរបួសរយៈពេលវែងទេ ហើយគាត់នឹងវិលត្រឡប់មកវិញ”។

បច្ចុប្បន្នក្រុម Aston Villa កំពុងឈរលេខ៩ មាន៤៤ពិន្ទុ ក្នុង២៩ប្រកួតកន្លងមកក្នុងក្របខ័ណ្ឌ Premier League ។ ក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool នៅថ្ងៃទី១០ ខែមេសាខាងមុខនេះ ៕ ដោយ ៖ ភារៈ


ចែករំលែក៖