ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបធុនធំបុកម៉ូតូអូសជិត១០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពេលកំពុងជិះម៉ូតូសុខៗត្រូវរថយន្តធុនធំបុកនិងអូសជាង១០ម៉ែត្រ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះខាងលើបានជិះម៉ូតូឌ្រីម ពាក់ស្លាកលេខកណ្តាល 1B-1556 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តយីឌុបដឹកដីធុនធំ ពណ៌ខៀវ​ ពាក់ស្លាកលេខ កំពង់ចាម 3A-4157 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបានមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យគាត់រងរបួសធ្ងន់ធ្ងរ​ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលជនរងគ្រោះក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ 

  ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុនិងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែងហើយបានយករថយន្តបង្កហេតុនិងម៉ូតូរងគ្រោះទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖