ព័ត៌មានទាន់ហេតុការណ៍៖

ករណីផ្ទុះការឆ្លងជំងឺ​កូវីដ-១៩ នៅផ្សារអូរឫស្សីមនុស្សសរុបចំនួន ៣៦៩ ហើយ !

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥៖១៤ ​មនុស្សសរុបចំនួន ៣៦៩ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19)​ ក្នុងចង្កោម ផ្សារអូរឫស្សី។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ៖ សុខ ខេមរា


ចែករំលែក៖