ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអាវុធហត្ថ​ចាប់​វ៉ៃ​ខ្នោះអ្នកបើកបររថយន្ត​ពាក់ស្លាកលេខ ខ​​.ម លួចបង្កប់​ជនជាតិចិន​២​នាក់ដឹក​ជម្លៀស​ពី​ភ្នំពេញ​ទៅ​បា​វិត!

ចែករំលែក៖

     ខេត្តកណ្ដាល ៖ អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ពាក់​ស្លាក​លេខ «​ខម​» មួយ​គ្រឿងត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​វ៉ៃ​ខ្នោះ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់នៅ​ក្នុង​រថយន្ត​ ដែលនេះជាសកម្មភាពប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាលកំពុងហាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ។ ករណីនេះបាន​កើតឡើង នៅ​ស្រុក​លើក​ដែក ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ តែទើបនឹងទទួលបានដំណឹងនេះនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។

អ្នកបើកបរ​រថយន្ត យី​ឌុ​ប​«​ខម​» នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយបាន​បង្កប់​ដឹក​ជនជាតិ​ចិន​២​នាក់​(​ដើម្បី​ប្រាក់​) ពី​ភ្នំពេញ​ទៅ​បា​វិត លុះ​មក​ដល់​ស្រុក​លើក​ដែក បុក​បា​រ៉ា​ស់​សមត្ថកិច្ច បន្ត​ឆ្លងស្ពាន​អ្នក​លឿង ចូល​ទៅ​ដល់​ទឹកដី​ព្រៃវែង ត្រូវ​សមត្ថកិច្ច​ខាង​ព្រៃវែង​ចាប់​ជាប់ ប្រគល់ឱ្យទៅ​ខាង​ខេត្តកណ្តាល​វិញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖