ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សក្មេង​-ចាស់ចំនួន​ ​៦​នាក់​ ត្រូវ​បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ដេីម្បីសង្គ្រោះដោយសារ​ពុល​ត្រី​ប្រៃ​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​៦​នាក់ ត្រូវ​បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​បង្អែក​ ដេីម្បីសង្គ្រោះ​ខណៈដែល​ពួកគាត់នាំគ្នា​ហូប​ត្រី​ប្រៃ​ បណ្តាលឲ្យពុល កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​១២​ ខែមេសា ស្ថិតក្នុង​ភូមិ​ជី​ពូក ឃុំ​ក្បាល ទឹក​ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​បេីតាមការ​បញ្ជាក់ពី​មន្រ្តីនគ​បាល​មូលដ្ឋាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ​២០២១នេះថា ជនរងគ្រោះ​ចំនួន​ ៦នាក់ដែលពុលត្រី​ប្រៃ​ខាងលេីនេះ​ ទី១. ឈ្មោះ ចែម​សារិន ភេ​ទេ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី២. ឈ្មោះ​បឿន​ពុទ្ធា​រះ ភេទ​ប្រុស អាយុ​២​ឆ្នាំ​, ទី៣ ឈ្មោះ អោក​សុភាព ភេទ​ស្រី​អាយុ ២២​ឆ្នាំ​, ទី៤. ឈ្មោះ អៀម​ស្រី​គា ភេទ​ស្រី អាយុ ៣៥​ឆ្នាំ​, ទី៥. ឈ្មោះ អៀម​ពិ ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ ,និងទី៦. ឈ្មោះ ឡឹ​កពក ភេទ​ស្រី អាយុ​៦៩​ឆ្នាំ​តង​គ្រោះ​ធ្ងន់​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ផងដែរ ហើយ​អ្នក​ទាំង​៦​រសនៅក្នុង​ភូមិ​ឃុំ​ស្រុក​កើតហេតុ​ជាមួយគ្នា ។​

​មន្រ្តីដដែលបន្តថា​ មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សៅ​ ជា អាយុ​៥៩​ឆ្នាំ រស់នៅ​ជាមួយគ្នា​បាន​យក​ត្រៃ​ប្រៃ​ធ្វើជា​ម្ហូប​យកទៅ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​វត្ត​វិ​ហ៊ា​រ​បិតមាស ក្រោយ​សល់​ពី​ចង្ហាន់​លោក​ក៏បាន​គ្នា​ប្រមូល​ដាក់​ចានយកមក​ផ្ទះ​ដើម្បី​ទុក​ហូប ស្រាប់តែ​នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ក៏បង្កការភ្ញាក់ផ្អើល​ថា​មាន​ការអ្នកហូបត្រីប្រៃខាងេីនេះពុល​តែម្តង ។​

​បន្ទាប់ពីកើតហេតុ​ភ្លាមៗ​ក្រុមគ្រួសារ​បាននាំគ្នា​ដឹក​ទាំងយប់​យកមក​មណ្ឌល​សុខភាព​ស្រុក​ទឹកផុស ដើម្បី​សង្គ្រោះបន្ទាន់​​តែម្តង។

គួរបញ្ជាក់ថា ​ក្នុងចំណោម​៦​នាក់​នេះ មាន​ពលរដ្ឋម្នាក់​រងរបួសធ្ងន់​ត្រូវបាន​ដឹក​បញ្ជូនបន្តទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​៕​

ដោយ​៖សហការី


ចែករំលែក៖