ភ្នំពេញ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១, លោកស្រីកែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មានកាសែតនគរវត្តអេឡិចត្រូនិកFale PDF , គេហទំព័រ(នគរវត្ត) គេហទំព័រ(នគរដ្រេហ្គន) ទូរទស្សន៍អនឡាញ(នគរវត្ត-នគរដ្រេហ្គន) និងថ្នាក់ដឹកនាំក្រោមឱវាទ នៃមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមប្រោសប្រទានសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ជូនចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងថែមទៀត ក្នុងការចូលរួមដឹកនាំមាតុភូមិកម្ពុជាឆ្ពោះ ទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ និងសូមគោរពជូនពរ ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរ ពីនាងខ្ញុំ កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ព្រមទាំងសហការី
ដោយ៖ សុខ ខេមរា