ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖​ រកឃើញអ្នកឆ្លងកូវី​ដ​-១៩​ ចំនួន​ ១៣នាក់​នៅ​ហាង​BBQ​;​ ខណៈមនុស្ស​២​នាក់​ ​ត្រូវបាន​ចោទប្រកាន់​ដោយសារតែ​ដឹងថាខ្លួន​មានកូ​វីដ​ហើយ​នៅតែ​ដេីរទៀត

ចែករំលែក៖

អន្តរជាតិ​​៖​ បុគ្គលិក​របស់ភោជនី​យដ្ឋា​ន​សាច់​អាំង​(BBQ)​មួយ​កន្លែងចំនួន​ ១៣នាក់​ នៅ​ខេត្ត​នគរ រ៉ា​ត​ចា​សី​ម៉ា បាន​ឆ្លងកូវី​ដ​១៩​នៅពេល​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ខេត្ត​​នគរ ស៊ី ថា​ម​ម៉ា​រ៉ា​ត ដោយសារតែ​មិន​បាន​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​ក្រោយ​ពី​ដឹង​ខ្លួន​ថា​ឆ្លងកូវី​ដ​១៩​។​

​បេីតាមការិយាល័យ​សុខាភិបាល​ នៅ​ខេត្ត នគរ រ៉ា​ត​ចា​សី​ម៉ា​ ដែល​តាមដាន​ដំណើរ​របស់​អ្នក​ឆ្លងកូវី​ដ​១៩​ម្នាក់ បានបញ្ជាក់ថា​ ​បុរស​នេះ​បាន​ចូល​ហាង​សាច់​អាំង​មួយ​កាលពី​ថ្ងៃ​៥​មេសា​។​ បន្ទាប់​ពីរកឃេីញភ្លាមហាង​នេះ​ ត្រូវបាន​បញ្ជា​ឲ្យបិទ​៥​ថ្ងៃ រីឯ​បុគ្គលិក​ត្រូវបាន​ធ្វើតេស្តិ៍​រកឃើញ​ឆ្លង​១៣​នាក់​។​

​សូមជម្រាបថា​ ខេត្ត នគរ រ៉ា​ត​ចា​សី​ម៉ា កាលពី​ខែ​មុន​ បានរកឃេីញមាន​អ្នក​ឆ្លងកូវី​ដ​១៩​ ​ចំនួន​១២៣​នាក់​ ចាប់​តាំងពី​ការផ្ទុះ​ជំងឺកូវីដ១៩​ ​រលក​ទី​៣​។​

​ជាមួយគ្នានេះ​ អាជ្ញាធរ​​ខេត្ត​នគរ ស៊ី ថា​ម​ម៉ា​រ៉ា​ត បានបញ្ជាក់បន្ថែមថា​ ប្តី​ប្រពន្ធ​មួយគូនេះ​ប្រឈម​ចំណាត់ការ​ផ្លូវច្បាប់ ដោយសារ​តែ​បាន​ធ្វើដំណើរ​ចេញពី​ក្រុង​បាងកក​ ទៅផ្ទះ​នៅ​ខេត្ត​នេះ​ក្រោយពី​ពិនិត្យ​ឃើញកូ​វីដ​១៩​។​

​គួរបញ្ជាក់ថា​ អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​១១​ ខែមេសា​ ថ្មីៗនេះ​ បន្ទាប់ពីពួកគាត់​ជិះ​យន្តហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ដន​មឿង​ទោះ​កាន់​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ។ ខណៈ​មន្ត្រី​សុខាភិបាលថៃ​ ​បាន​រកឃើញថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជាក់ថា​​មានកូ​វីដ​១៩ មុន​ឡើង​ជិះ​យន្តហោះ​ទៅ​ស្រុក​។​

​ដោយឡែក​បច្ចុប្បន្ន​នេះ​ អ្នកដែល​អង្គុយ​កៅអី​ក្បែរ​អ្នកដំណើរ​កើតកូ​វីដ​១៩​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ណែនាំ​ឲ្យ​​ទៅ​ពិនិត្យ​សុខភាព​ ដេីម្បីធ្វេីតេស្តរកកូវីដផងដែរ៕ ដោយ​៖សហការី​

រូបភាព​៖ឯកសារ​ មន្រ្តីក្រសួងសុខាភិបាលថៃចុះយកអ្នកមានកូវីដ-១៩​ នៅអាកាសយានដ្ឋានអន្តរជាតិថៃ

រូបថត​៖​ កាសែត​បាងកកប៉ុស្តិ៍​


ចែករំលែក៖