ភ្នំពេញ៖ ឱសថស្ថាន រង “ក” ចាន់ ណាវី មានទីតាំងស្ថិតនៅផ្ទះលេខ ១៣ ផ្លូវលេខ ១១ A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (កម្រិតហានិភ័យ 🔴🔴)។ នេះបើតាមការបញ្ជាក់ពី អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ រក្សាគម្លាត និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅឱសថស្ថាន រង “ក” ចាន់ ណាវី មានទីតាំងស្ថិតនៅផ្ទះលេខ ១៣ ផ្លូវលេខ ១១ A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (កម្រិតហានិភ័យ 🔴🔴 ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រហូតមក។
មូលហេតុ៖ អ្នក ជំងឺកូវីដ-១៩ បានទៅទិញថ្នាំនៅទីតាំងខាងលើនេះនៅពេលព្រឹក ហើយទីតាំងនេះពុំមានការអនុវត្តវិធានការ ៣ការពារពេញលេញ នោះទេតាមការអង្កេតនៅទីតាំងផ្ទាល់
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនេះ៕
ដោយ ៖ សិលា