ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០០នាទី កម្មករ-កម្មារិនី សរុបចំនួន​ ៦៧៩នាក់​ នៅក្នុង​ រោងចក្រ សរុបចំនួន​ ២៤ ត្រូវបានរកឃើញ ​វិជ្ជមាន​ កូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០០នាទីកម្មករ-កម្មារិនី សរុបចំនួន​ ៦៧៩នាក់​ នៅក្នុង​ រោងចក្រ សរុបចំនួន​ ២៤ ត្រូវបានរកឃើញ ​វិជ្ជមាន​ កូវីដ-១៩ ។
នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 យើងខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទាន់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ៕

ដោយ ៖ សិលា


ចែករំលែក៖