ខេត្តតាកែវ ៖ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តតាកែវ សម្រេច ត្រូវបានបិទខ្ទប់ ភូមិស្នោ ឃុំស្នោស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមាន ជំងឺ កូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ចាប់ ពីវេលាម៉ោង១៩:០០នាទីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១ ជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចជាថ្មី។
ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទ ខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។
ក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្នបុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរ ចេញ-ចូល លំនៅដ្ឋាន ឬ ទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖
– ការធ្វើដំណើរទៅបំពេញការងារ ប្រកបមុខរបរ ឬ អាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និង ទីកន្លែងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបំញ្ជាក់អំពីមុខងារ មុខរបរ ឬ អាជីវកម្ម ។
– មន្ត្រីរាជការសាធារណៈ ឬបុគ្គលិកឯកជន ដែលទទួលបានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ។
– ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬ ឱសថស្ថាន ដោយមូល ហេតុសុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការ អនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់ ។
– ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩តាមកាលកំណត់និងនៅក្នុងរង្វង់ភូមិសាស្ត្រ – ដែលត្រូវបិទខ្ទប់។
– ការធ្វើដំណើរ ដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬ តាមការកំណត់របស់អាជ្ញាធរសាធារណៈ។ រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ និង ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣កុំ ៣ការពារ ដើម្បីប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូរីដ-១៩ ។
ក្នុងកំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស លើក តែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖
– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬ ទីសំណាក់ជាមួយគ្នា
– ការរៀបចំពិធីបុណ្យសព ដោយការគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
– ការជួបជុំរបស់មន្រ្តីសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោល ពាក់ម៉ាស់ និងការរក្សាតម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការ វាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត ។
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចឬកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្របិទខ្ទប់ ។ រាល់ការលើកលែងខាងលើបុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមានការងារ។
ក្នុងកំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរឬ អាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម ៖ – សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងការងារផ្តល់សេវា
សាធារណៈចាំបាច់ ដូចជា៖ សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ។ ល ។
– រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ។
– សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន។
– សកម្មភាពដឹកជញ្ជូនទំនិញចាំបាច់ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការ ពាក់ ម៉ាស់ និងការរក្សាតម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការ វាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
ដោយ ៖ សុខ ខេមរា