ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងបាវិតប្រើវិធានការក្តៅផាកពិន័យចំពោះបុរសម្នាក់ដែលគេចពីកន្លែងចត្តាឡីស័ក ល្មើសនឹងវិធានសុខាភិបាល ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

       ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតប្រើវិធានការក្តៅផាកពិន័យចំពោះបុរសម្នាក់ដែលគេចពីកន្លែងចត្តាឡីស័ក ល្មើសនឹងវិធានសុខាភិបាល ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  ជាក់ស្ដែងនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលក្រុងបាវិត សហការជាមួយមន្ត្រីសុខាភិបាល ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននរគរបាលក្រុង កងរាជអាវុធហត្ថក្រុង បានធ្វើការផាកពិន័យចំពោះឈ្មោះ ងួន ប្រុសដែលរស់នៅក្រុងបាវិត ដោយបុគ្គលឈ្មោះ ងួន ប្រុសនេះបានគេចពីកន្លែងចត្តាឡីស័ក ល្មើសនឹងវិធានសុខាភិបាល ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ល្មើសត្រង់មាត្រ១០ (មិនគោរពតាមវិធានការរដ្ឋបាលផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖