ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមច្រានចោលផេកហ្វេសប៊ុកបន្លំ​ ជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា, ក្រសួងសុខាភិបាល​ សូមប្រកាសច្រានចោលទាំងស្រុង​នូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ​ “ក្រសួងសុខាភិបាលCOVID-19″​ មានដាក់រូបលោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ (ដូចរូបខាងក្រោមនេះ)​ មិនមែនជាផេកផ្លូវការរបស់ក្រសួងនោះឡេីយ​ គឺជាផេកបន្លំទេ។

ក្រសួង​ ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច​ ជួយចាត់ការជាបន្ទាន់ផង។ រាល់ការផ្សាយក្នុងទំព័រនេះ​ ក្រសួង​ មិនទទួលខុសត្រូវឡេីយ។ ដូច្នេះ​ សូមសាធារណជន​ មេត្តាកុំជឿលេីការផ្សាយក្នុងទំព័រនេះឱ្យសោះ​ ។ ទំព័រផ្លវការរបស់ក្រសួង​ គឺមានឈ្មោះ​ “ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានធីកពណ៌ខៀវ​” និងមានរូបអគារក្រសួងសុខាភិបាល​ មានរូបភាពដូចបង្ហាញជូនខាងក្រោមនេះស្រាប់។ សូមអរគុណ


ដោយ៖ សុខ ខេមរា


ចែករំលែក៖