ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ អ្នកអាចនិយាយលាបពណ៌បុរសម្នាក់នេះ ទៅតាមចិត្តរបស់អ្នកចុះ តែអ្នកមិនអាចប្រកែកបានឡើយ ចំពោះការដែលគាត់តែងតែនៅជាមួយប្រជាជន ទាំងក្នុងពេលសុខសាន្ត និងក្នុងពេលលំបាក

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ លោកបានសំណេរលើហ្វេសប៊ុកផ្លូវការ,បញ្ជាក់អំពីភាពទទួលខុសត្រូវរបស់ឪពុក ក្នុងនាមជាថ្នាក់ដឹកនាំ គឺគិតគូប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ការសំណេរនេះលោក សំដៅទៅលើលោកឪពុក គឺសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកថ្លែងថា, អ្នកអាចនិយាយលាបពណ៌បុរសម្នាក់នេះ ទៅតាមចិត្តរបស់អ្នកចុះ តែអ្នកមិនអាចប្រកែកបានឡើយ ចំពោះការដែលគាត់តែងតែនៅជាមួយប្រជាជន ទាំងក្នុងពេលសុខសាន្ត និងក្នុងពេលលំបាក។

នៅលើពិភពលោកនេះ ពុំមានក្បួនតម្រាឯណាដែលអាចប្រើដើម្បីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាត កូវីដ-១៩ មានប្រសិទ្ធភាព១០០%នោះឡើយ។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតាមប្រទេសនិមួយៗគឺជាការវាស់ស្ទង់នូវការឆ្លើយតប និងគ្របគ្រងស្ថានការណ៍របស់រដ្ឋាភិបាលប្រទេសនោះ។ នៅចំពោះមុខ ការមិនធ្លាប់ជួបប្រទះវិបត្តិដូចគ្នាក្នុងអតីតកាល យើងពិតជាមានសំណាងដែលមានមេដឹកនាំម្នាក់ និងសហការីដែលពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ និងប្រយុទ្ធនឹងវិបត្តិកូវីដ-១៩នេះ។ ជាមេដឹកនាំមួយដែលតែងនៅជាប់ជាមួយប្រជាជន គាត់ពិតជាជ្រាបច្បាស់នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុតសម្រាប់ជាតិ និងប្រជាជន។

គាត់គឺជាមេដឹកនាំដែលយើងតែងផ្តល់ទំនុកចិត្តលើគាត់រហូតមកដល់សព្វថ្ងៃនេះ ហើយដែលយើងអាចជឿជាក់បានថាគាត់គ្មានហេតុផលណាមួយនឹងទៅចោលយើងដាច់ខាត ទោះជាក្នុងពេលដ៏លំបាកយ៉ាងណាក្តី។

You can say or label this man all that you want, but you cannot deny that he has always stayed with his people in good and in bad times.

There is no exiting manual measures to combat crisis at a scale of the CoVID19 pandemic, the record of positive and death cases in each country across the world is measurement of each government performance. In the absence of such past lessons, we are lucky to have experienced leader and his team to lead and combat this CoVID19 crisis. A leader that has always remain with his people, knows his people and always want what best for his Nation & People.
He is a leader who you have trusted and till today you can trust to be with you, to not abandon you in toughest of times.

#Nation&People1st
#staysafeeveryone ៕

ដោយ៖ សិលា


ចែករំលែក៖