ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូបុកទម្លុះបារាសសមត្ថកិច្ចខណៈកំពុងអនុវត្តច្បាប់ថ្មីត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីជិះម៉ូតូបុកបារាសសមត្ថកិច្ចដែលកំពុងដាក់គោលដៅបិទខ្ទប់ពីភូមិសាស្ត្រខណ្ឌមួយទៅខណ្ឌមួយ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​ នៅគោលដៅចំណុចស្ពានដែក​ ផ្លូវលេខ២១៧​ ស្ថិតក្នុងភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានដាក់គោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្ររបស់ខ្លួននៅចំណុចកេីតហេតុខាងលេី​។ ខណៈកំពុងអនុវត្តស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BQ-8575 បើកក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចគោលដៅសមត្ថកិច្ចកំពុងអនុវត្តក៏ត្រូវបានសមត្ថកិច្ចហៅឱ្យឈប់ដេីម្បីសួរនាំនិងរកលិខិតបេសកកម្មរួមទាំងកាតសម្គាល់ខ្លួន។ភ្លាមនោះបុរសខាងលេីក៏បានបើកម៉ូតូបុកទម្លុះនិងព្យាយាមគេចខ្លួន​ តែត្រូវសមត្ថកិច្ចប្រដេញតាមចាប់ចម្ងាយប្រហែល២០០ម៉ែត្រស្រាប់តែបុរសនោះជិះបុកម៉ូតូសមត្ថកិច្ចពីក្រោយបណ្តាលឲ្យដួលទេីបឃាត់ខ្លួនបានតែម្តង។

ក្រោយពេលកេីតហេតុបុរសខាងលេីត្រូវបានសមត្ថកិច្ចនាំយកទៅធ្វេីការសាកសួរបន្តនិងចាត់ការតាមនីតិវិធី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖