ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ

បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀតក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
ប្រទេសមានសង្គ្រាម មេដឹកនាំតែងតែត្រូវការទ័ពច្បាំង ដើម្បីរក្សារទឹកដីអោយនៅគង់វង្សនិងរក្សារសន្តិភាព។
ពិភពលោកមានអាសន្នរោគ ថ្នាក់ដឹកនាំតែងតែត្រូវការពេទ្យ ដើម្បីរក្សារជីវិតប្រជាជនអោយមានសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសាររបស់បងប្អូនទាំងអស់គ្នានៅក្នុងពិភពលោក។

ក្រុមគ្រូពេទ្យបានថ្លែងដោយភាសាបេះដូងថា, ទោះជាថ្ងៃនេះជាថ្ងៃចូលឆ្នាំខ្មែរក៏ដោយក៏ ខ្ញុំនឹងបន្តជាមួយក្រុមការងារនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងក្រុមគ្រូពេទ្យសម្តេចតេជោ ព្យាបាលកូវីដ១៩ និង ក្រុមការងារកម្លាំងពិសេសរបស់ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង ក្រុមការងាររបស់បងៗទាហ៊ានរបស់ បងប្រុសHun Manet។

ពួកគាត់បន្តថា, រីករាយថ្ងៃចូលឆ្នាំខ្មែរជូនពរអោយបងប្អូនមានសុខភាពនិងសំណាងល្អជានិច្ច។ នៅផ្ទះ ឈ្នះអស់មា សត្រូវ
៣ការពារ. ៣កុំ. +ចាក់វ៉ាក់សាំង+នៅផ្ទះមួយរយះពេល=សម្លាប់កូវីដ-១៩ បានជោគជ័យ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖