ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនករណីឆក់កាបូបស្ពាយ

ចែករំលែក៖

      ភ្នំពេញ៖ ជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានពីបទឆក់កាបូបស្ពាយកាលពីរសៀលវេលាម៉ោង១៥ថ្ងៃទី                                                                                                                                                                   ១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខការាសសាំងកាល់តិច មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

  សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា៦នាក់ក្នុងនោះគេចខ្លួនរួច ២នាក់គឺឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់ ។ 

ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមាន៤នាក់ គឺ៖

១-ឈ្មោះ អាន គឹមស្រៀន  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន),

២-ឈ្មោះ សន ហុង  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ,

៣-ឈ្មោះ អុឹង សុភានុត  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ,

៤-ឈ្មោះ អុឹង ប៊ុណ្ណារិន  ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៣៧ ផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)   បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយនិងទូរស័ព្ទដៃម៉ាកOPPO ពីជនរងគ្រោះ ជាមនុស្សស្រី មិនស្គាល់អត្តសញ្ញាណព្រោះគាត់ទៅបាត់ក្រោយកើតហេតុ ។ សម្ភារបាត់បង់មានកាបូស្ពាយ១ និងទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO  ។ សម្ភារបន្សល់ទុក ម៉ូតូ២គ្រឿង (១.ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ និង ២.ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FC-5193) របស់ជនសង្ស័យ   

  បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖