ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងចិនSinovacដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសនឹងដឹកជញ្ជូនមកដល់ភ្នំពេញនាថ្ងៃទី១៧ ខែមេសា ស្អែកនេះ !

ចែករំលែក៖

ភ្នំពេញ៖ វ៉ាក់សាំងចិនSinovacដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសនឹងដឹកជញ្ជូនមកដល់ភ្នំពេញនាថ្ងៃទី១៧ ខែមេសា ស្អែកនេះ !នេះយោងតាមការបញ្ជាក់អោយដឹងពី ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ស្ថានទូតចិនបានបញ្ជាក់ថា, វ៉ាក់សាំងចិនSinovacដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសនឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ។ ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ធ្លាប់ថ្លែងរំឮកថា, សូមបងប្អូនជនរួមជាតិទាំងអស់ពិសេសក្មួយៗកម្មករ និយោជិត រួសរាន់ចុះឈ្មោះចាក់វ៉ាក់សាំង ឲ្យបានទាំងអស់គ្នាដើម្បីការពារខ្លួនឯង ការពារគ្រួសារ​និងកន្លែងការងារយើងឲ្យចៀសផុតពីជំងឺរីករាលដាលដ៏កាចសាហាវមួយនេះ!

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ការពារការឆ្លង និងអាចសង្គ្រោះជីវិតយើងទាំងអស់គ្នា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖