ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្នុងនាមអាជ្ញាធរ មើលការខុសត្រូវ គ្រប់គ្រងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានអំពាវនាវអោយបុរសម្នាក់ដែលប្រពន្ធមានជំងឺកូវីដ-១៩ នៅខេត្ត ហើយគាត់បានទៅលេងជាមួយ និងលួចរត់មកចូលភ្នំពេញសំងំអត់ព្រមចេញមុខផ្តល់សំណាក លោកអភិបាលក៏បានថ្លែងថា,
បន្ទាន់បើបងប្អូន ណាស្គាល់ឬឃើញឈ្មោះ ចាន់ ណា (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី )ម្នាក់ក្នុងរូបថតនេះសូមអោយគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃនិងយកសំណាកជាបន្ទាន់ ឬប្អូន ចាន់ ណា ផ្ទាល់ សូមកុំរត់គេចអី នាំគ្រោះថ្នាក់ដល់ខ្លួនឬនាំជម្ងឺទៅអ្នកផ្សេងៗដែលគ្នាមិនដឹងឬខំស្រលាញ់ប្អូន ហើយប្អូននាំជម្ងឺទៅអោយពួកគាត់នោះ។ ដោយហេតុថា៖ ម្នាក់នេះបានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជម្ងឺCovid-19 ដែលកំពុងសំរាកព្យាបាលនៅខេត្ត ពេលសមត្ថកិច្ចខេត្តទៅយកសំណាកពីគាត់ នោះ គាត់ក៏បានរត់មកដល់ភ្នំពេញហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជម្ងឺCovid-19 ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន) ហើយព្រឹកនេះមេការបានដឹងដំណឹងពីខេត្តថាម្នាក់នេះរត់គេច តែពេលទៅរកសួរនាំស្រាប់តែបាត់ខ្លួនទៀត។
កុំភ័យអី ! ប្អូនមកផ្តល់សំណាក ឬធ្វើចត្តាឡីស័ក១៤ថ្ងៃ អនុវត្តតាមវិធានសុខាភិបាល ប្រយ័ត្នមានទោសព្រហ្មទណ្ឌ បើប្អូនមានជំងឺកូវីដ-១៩ ហើយចម្លងទៅអ្នកដទៃ ផ្សេងទៀត៕
ដោយ៖ សុខ ខេមរា