ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរក្នុងរាជធានីភ្នំពេញ។ ក្នុងការចុះត្រួតពិនិត្យនេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានផ្ដល់ជូននូវស្រោមដៃ ឧបករណ៍សម្លាប់មេរោគលើឯកសារ និងឧបករណ៍បំពងសម្លេង(មេក្រូ)។ ជាមួយគ្នានេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំនូវវិធីសាស្រ្ត និងវិធានការផ្សេងៗដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩៕
ដោយ៖ សិលា