ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារវាលយន្ត និងផ្សារគយត្របែក ដើម្បីការពារជំងឺឆ្លង ពិសេសការពារជំងឺកូវីដ-១៩ (មានវីដេអូ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារវាលយន្ត និងផ្សារគយត្របែក ក្រុងស្វាយរៀង ដើម្បីការពារជំងឺឆ្លង ពិសេសការពារជំងឺកូវីដ-១៩នៅថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ  នៅផ្សារវាលយន្ត និងផ្សារគយត្របែក នាពេលនេះបានដោយសារបានការឧបត្ថម្ភពីលោក ជា សុវណ្ណមករា ប្រធានក្រុមហ៊ុន Easy Pest Control-EPC។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មរបស់ លោកប្រធាន ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ជាមួយរដ្ឋបាលក្រុង និងសូមជូនពរលោកប្រធាន និងក្រុមគ្រួសារ ព្រមទាំងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោកក៏ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមចូលរួមទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ-១៩ ដោយការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ឧស្សាហ៍លាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ និងអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖