ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ ដើមឈើមួយដើមនាវេលាទៀបភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ឆេះខ្សែកាប្លិ៍ ពណ៌ខ្មៅដែលរុំព័ទ្ធត្របាញ់ ដូចសំបុកពីងពាងធ្វើឱ្យឆេះរាលដាលដល់ដើមឈើមួយដើម បែកផ្កាភ្លើង និងលាន់សំឡេងផ្ទុះនៃចរន្តភ្លើងផងដែរ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ភ្លាមៗនោះ កងកម្លាំងដែលយាមកាមនៅក្បែរកន្លែងកើតហេតុ សហការគ្នាជាមួយប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យបាញ់អស់ចំនួន៦បំពង់ ទើបរលត់ទៅវិញ។

ក្រោយមក ប្រមាណ១៥នាទី ទើបរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុ ប៉ុន្តែមិនមានការឆាបឆេះតទៀត ទើបកម្លាំងអន្តរាគមន៍បង្ការនិងពន្លត់អគ្គិភ័យត្រឡប់ទៅវិញ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖