ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០២ នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តក្នុងករណីនេះ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលនៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ នៅចំណុចភូមិរំចេក៣ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យចំនួន ០២ នាក់នោះមាន ឈ្មោះ សុខ វ៉ាន់សួរ ហៅ ជាក្បាលគោ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ឈ្មោះ គា ឆានី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពដដែលបានឲ្យដឹងទៀតថា វត្ថុតាងដកហូតក្នុងករណីនេះមាន - ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខបាត់ដំបង 1AL 6678 ០១ គ្រឿង - ទូរស័ព្ទដៃ ស៊េរីចាស់ ចំនួន ០២ គ្រឿង - មួកកាតឹប ពណ៌ក្រហម ចំនួន ០១ ។ ជនសង្ស័យទាំង០២ នាក់នេះ ត្រូវបានកម្លាំងការិយាល័យជំនាញកកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាចាត់ការតាមនីតិវិធី ៕
ដោយ៖ ប្រាថ្នា