ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសំរាកព្យបាល ពៅ សុខាត់ ដែលមានទីតាំងនៅផ្ទះលេខ ១​ ផ្លូវលេខ៤៧​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (កម្រិតហានិភ័យ​ ) ខណៈអ្នកជំងឺកូវីដ-១៩ បានជូនម្ដាយរបស់ខ្លួន ទៅទទួលសេវានៅទីតាំងនោះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មន្ទីរសំរាកព្យបាល ពៅ សុខាត់ ដែលមានទីតាំងនៅផ្ទះលេខ ១​ ផ្លូវលេខ៤៧​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (កម្រិតហានិភ័យ​ ) ខណៈអ្នកជំងឺកូវីដ-១៩ បានជូនម្ដាយរបស់ខ្លួន ទៅទទួលសេវានៅទីតាំងនោះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅមន្ទីរសំរាកព្យបាល ពៅ សុខាត់ ដែលមានទីតាំងនៅផ្ទះលេខ ១​ ផ្លូវលេខ៤៧​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (កម្រិតហានិភ័យ​ )ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានជូនម្ដាយរបស់ខ្លួន ទៅទទួលសេវានៅទីតាំងខាងលើ​ នៅវេលាម៉ោង ៨៖២០នាទី ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖