ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនសែលកាត អនុវត្តវិធានការណ៍តឹងរ៉ឹងជាងមុន ដល់និយោជិក និងអតិថិជនរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ក្រុមហ៊ុនសែលកាត បានចូលរួមគាំទ្រយុទ្ធនាការ ៣ ការពារ និង៣កុំ​ របស់ក្រសួងសុខាភិបាល ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជា និងជនបរទេសទាំងអស់ បានយល់ដឹងអំពីសារៈសំខាន់នៃយុទ្ធនាការនេះ នៅតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមទាំងអស់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ

យុទ្ធនាការនេះ ជម្រុញឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធាន៣ការពារ ពោលគឺលាងដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រួមជាមួយនឹងវិធាន៣កុំ គឺត្រូវជៀសវាងទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ទៅតំបន់ដែលមានមនុស្សច្រើនកុះករ ឬប៉ះពាល់គ្នា ដូចជាការចាប់ដៃស្វាគមន៍ជាដើម។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលពលរដ្ឋទាំងអស់យល់ច្បាស់នូវគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជម្ងឺឆ្លងនេះនៅក្នុងថ្ងៃបុណ្យឈប់សម្រាក។

ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% តែមួយគត់ យើងប្តេជ្ញាជួយការពារអតិថិជន និងបុគ្កលិកទាំងអស់របស់យើង ឱ្យមានសុខសុវត្ថិភាពល្អ ហើយពួកយើងក៏នឹងធ្វើកិច្ចការគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រដល់ពលរដ្ឋខ្មែរ នៅក្នុងកំឡុងស្ថានភាពដ៏ពិបាកនេះផងដែរ។

ក្រុមហ៊ុនសែលកាត នឹងបន្តវិនិយោគទៅលើបណ្តាញ 4G LTE របស់ខ្លួននៅក្នុងឆ្នាំនេះ តាមរយៈការបង្កើននូវទីតាំងផ្តល់បណ្តាញសេវា ពង្រីកសេវាគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងបង្កើនសមត្ថភាពបណ្តាញឱ្យកាន់តែប្រសើរជាងមុនពួកយើងថែមទាំងបានបង្កើននូវសេវាបម្រើអតិថិជន ដើម្បីជួយឆ្លើយតបទៅនឹងរាល់សំណួរ ក៏ដូចជាចម្ងល់ទាំងឡាយរបស់ពួកគាត់ផងដែរ

ជាងនេះទៀត ពួកយើងបានបន្តគាំទ្រវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នៅតាមបណ្តាហាងទាំងអស់របស់សែលកាត ដោយម្រុញឱ្យអតិថិជនទាំងអស់ ប្រើប្រាស់នូវសេវាកម្មឌីជីថលដ៏សម្បូរបែបដែលកំពុងដាក់បម្រើជូនរួចជាស្រេចរបស់ពួកយើង ដើម្បីបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទរបស់ពួកគេ។ យើងបានផ្តល់ជូនការលើកទឹកចិត្តបន្ថែមដល់អតិថិជនឱ្យប្រើប្រាស់សេវាកម្មទាំងនេះ ពោលគឺអាចជួយកាត់បន្ថយនូវតម្រូវការអញ្ជើញមកកាន់ហាងផ្ទាល់

លោកបានមានប្រសាសន៍ទៀតថាបច្ចុប្បន្ននេះ យើងមានផ្តល់នូវសេវាឌីជីថលទាំងស្រុង ដើម្បីផ្តល់ជូនអតិថិជននូវសុខសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ពលរដ្ឋរស់នៅរាជធានីភ្នំពេញពួកគាត់អាចកុម្ម៉ង់ទិញស៊ីមសែលកាតបានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដែលផ្តល់សេវាដឹកជញ្ជូនដល់គេហដ្ឋានផ្ទាល់ ដែលក្នុងនោះមានដូចជា Wing Mall, Nham 24 និSmile Shop ជាដើម ហើយសេវាចុះឈ្មោះដោយខ្លួនឯងរបស់យើងទៀតសោត អនុញ្ញាតឱ្យអតិថិជន អាចដំណើរការស៊ីមកាតរបស់ពួកគេ និងចាប់ផ្តើមប្រើប្រាស់គម្រោងរបស់ពួកយើង ក្នុងរយៈពេលត្រឹមតែ 20នាទីប៉ុណ្ណោះ បន្ទាប់ពីបានបញ្ជាទិញរួច

ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្រកាន់ខ្ជាប់នូវវិធានការ និងពិធីសាសុវត្ថិភាពជាប់ជានិច្ច តាំងតែពីការចាប់ផ្តើមរីករាលដាលនៃជម្ងឺកូវីដ19្នុងពេលដំបូងមកម្ល៉េះ ប៉ុន្តែបន្ទាប់ពីមានការផ្ទុះឡើងជាថ្មីនាពេលថ្មីៗនេយើងបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីផ្តល់ជូននូវសុខសុវត្ថិភាពដល់អ្នកគ្រប់គ្នា

យើងបានរៀបចំនូវនីតិវិធីមួយភាគធំតាមបែបឌីជីថល ដើម្បីអនុញ្ញាតឱ្យបុគ្គលិកភាគច្រើន អាចបំពេញកិច្ចការពីផ្ទះរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាអាចរក្សាផ្នែកទាំងមូលនៃបណ្តាញ ប្រព័ន្ធ និងសេវាបម្រើអតិថិជនរបស់ពួកយើង ឱ្យនៅដំណើរការបានល្អដូចប្រក្រតី

ការរៀបចំនីតិវិធីបែបឌីជីថលរបស់ពួកយើងរួមមាន ការស្ទង់មតិតាមអនឡាញប្រចាំថ្ងៃ ដើម្បីឱ្យបុគ្គលិកទាំងអស់អាចរាយការណ៍អំពីទីតាំង ការធ្វើដំណើរ សីតុណ្ហភាព និងបញ្ហាទាក់ទងនឹងផ្នែកសុខភាពរបស់ពួកគេជាដើម

ការស្ទង់មតិប្រចាំថ្ងៃមួយទៀត គឺសាកសួរដល់បុគ្គលិកថាតើពួកគេកំពុងស្ថិតនៅក្នុងតំបន់កំពុងឆ្លងរីករាលដាលខ្លាំងឬយ៉ាងណា ដោយក្នុងនោះ ពួកយើងនឹងរៀបចំនូវនីតិវិធីស្នាក់នៅដាច់ដោយឡែកជូនដល់បុគ្គលិកដែលរស់នៅក្នុងតំបន់ទាំងនោះ ដែលជាលទ្ធផល ពួកយើងនឹងអាចការពារបុគ្គលិកនិងអតិថិជនប្រកបដោយសុខសុវត្ថិភាពល្អបំផុត

លោក វ៉ាតសុន បានបន្ថែមឱ្យដឹងទៀតថា ក្រុមហ៊ុនសែលកាត នឹងចូលរួមជួយធានាថា សារនៃវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្តាញផ្សព្វផ្សាយធំៗ ដែលក្នុងនោះរួមមានប៉ុស្តិ៍ទូរទស្សន៍នៅទូទាំងប្រទេសកម្ពុជា ការចាក់ផ្សាយតាមវិទ្យុ ការបញ្ជូនដំណឹងតាមរយៈសារ និងប្រព័ន្ធបណ្តាញសង្គមទាំងអស់ រួមជាមួយនឹងការគាំទ្រពី Influencer និងសិល្បៈករមានទេពកោសល្យជាច្រើនរូបទៀតរបស់សែលកាត

លោកបានមានប្រសាសន៍ថា យុទ្ធនាការនេះគឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តជាច្រើនទៀត ដែលក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកំពុងជួយគាំទ្រដល់ពលរដ្ឋកម្ពុជានៅក្នុងអំឡុងនៃវិបត្តិជម្ងឺរាតត្បាតនេះ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាគិតម៉េង ដែលជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ក៏បានចូលរួមជួយបរិច្ចាគថវិកាជាច្រើនលើកនាពេលថ្មីៗនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនេះផងដែរ៕


ចែករំលែក៖