ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សាលា បឋមសិក្សា សន្ធរម៉ុក ដែលមានទីតាំងស្ថិតផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅកាន់ សាលាបឋមសិក្សា សន្ធរម៉ុក ដែលមានទីតាំងស្ថិតផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ
ដោយ ៖ សិលា