ផ្ទុះអាវុធនៅមហាវិថី Hearne បែងចែកទីក្រុង Emery និង Merwwin ក្នុងរដ្ឋ Louisiana នៅថ្ងៃទី១៨ខែមេសា បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ កម្លាំង ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានព័ត៌មាន ។
នេះជាករណីហិង្សាថ្មីបំផុតបង្កឡើងដោយខ្មាន់កាំភ្លើងនៅអាមេរិក ។ មុននេះមួយថ្ងៃ ប៉ូលិសទីក្រុង Austin រដ្ឋតិចសាស់បានស្វែងរកចាប់ខ្លួនជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស៣នាក់និង២នាក់រងរបួស។
លោក Austin Joseph Chacon ប៉ូលិសទីក្រុង Emery បានឱ្យដឹងថា លោកបានបិទទ្វារមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ។ ពេលនេះប៉ូលិសក៏បានកំណត់អត្តសញ្ញាណជនដៃដល់ មានឈ្មោះ Stephen Broderick អាយុ៤១ឆ្នាំ។
ចំណែកនៅក្នុងរដ្ឋ Wisconsin ក៏មានករណីបាញ់ប្រហារកាលពីថ្ងៃទី១៧ខែមេសា បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ។ កម្លាំងប៉ូលិសកំពុងស្វែងរកចាប់ខ្លួនជនដៃដល់ ៕
ដោយ ៖ធីរីណា(រូបភាព៖ TTXVN)