ខេត្តតាកែវ៖ យុវជន៤នាក់ ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេងសប្បាយល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ត្រូវលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនបានហេីយ។
បេីតាមលោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«មូលហេតុដែលលោកបញ្ជាឱ្យសមត្ថកិច្ចវ៉ៃខ្នោះយុវជនទាំង ៤នាក់ខាងលើ បន្ទាប់ពីពួកគេមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរជាពិសេសពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលមិនឱ្យមានការជួបជុំផឹកស៊ីដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះយុវជនទាំង ៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថស្រុកសំរោង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី