ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីបិទផ្សារកីឡដ្ឋាន ក្រុងតាខ្មៅនេះ ជាបណ្តោះអាសន្ន ក្រុមគ្រូពេទ្យជំនាញ ចុះប្រមូលបងប្អូនអាជីវករប្រមាណ ៣៥០នាក់ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដល់យប់ !

ចែករំលែក៖

ភ្នំពេញ៖ ទាំងយប់ស្ទើរមិនបានទទួលទានដំណេក បាយ ទឹក សម្រាកទេ គឺអាជ្ញាធរខេត្ត សមត្ថកិច្ច ជំនាញ ក្រុមគ្រូពេទ្យ បានបំពេញការងារចុះមកយកសំណាក ពីអាជីវករ ប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវបំផុត! ដើម្បីប្រាកដថា អាជីវករ ដែលបាននិងកំពុងធ្វើសកម្មភាពលក់ ដូរ នៅក្នុងផ្សារបណ្តោះអាសន្ន កីឡដ្ឋាន ក្រុងតាខ្មៅនេះ គ្មាននណាម្នាក់មានផ្ទុកវីរុសកូវីដ-១៩ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជំនាញ ចុះប្រមូលយកបងប្អូនអាជីវករប្រមាណ ៣៥០នាក់ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។
អាជីវករ ដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះ។
លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានសំណេរលើ facebook ផ្លូវការរបស់លោកទាំងយប់យ៉ាងដូច្នេះថា, “#សូមអង្វរដល់បងប្អូនមួយចំនួនគួរណាស់ស្រលាញ់ជីវិតខ្លួនផង
#ពួកយើងខ្ញុំដែលជាកម្លាំងជួរមុខខិតខំការពារបងប្អូនគ្មានពេលសម្រាក ចុះគ្រាន់តែស្នើសុំឲ្យបងប្អូនកុំចេញពីផ្ទះត្រឹមរយៈពេល១៤ថ្ងៃសោះ ហេតុអីក៏ធ្វើមិនបាន?។
តាមពិតអាជ្ញាធរ និងសមត្ថកិច្ច ជាពិសេសក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ជាទីបំផុតអំពីសុខភាពរបស់ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ដូច្នេះសូមបងប្អូនជនរួមជាតិ អនុវត្តតាមវិធានសុខាភិបាល និងវិធានការរបស់សម្ដេចតេជោបហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវទិសស្លោកថា, (៣ការពារ, ៣កុំ) មិនយូរទេយើងទាំងអស់គ្នានឹងរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ នេះហើយ ! …៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖