ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ​ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់​ដែលធ្វេីដំណេីររួមគ្នាក្នុងរថយន្តសង្គ្រោះបន្ទាន់គ្មានឯកសារបញ្ជាក់ត្រឹមត្រូវ

ចែករំលែក៖

    ភ្នំពេញ​ ៖​ មនុស្សប្រុសស្រី៥នាក់​ ក្នុងនោះមានម្នាក់ជាកូនប្រធានមណ្ឌលសុខភាពត្រពាំងវែង​ និងតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង​ បានដឹកមនុស្សទៅផ្ដល់ឈាមនៅមន្ទីរពេទ្យរុស្សុី​ដេីម្បីទទួលបានថ្លៃឈ្នួលម្នាក់៣០ដុល្លារអាមេរិក​ ដោយគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ​ខណ្ឌដង្កោ​ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង១០និង០០នាទីព្រឹក​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅ ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។​

    

    សមត្ថកិច្ចបានឱ្យដឹងថា​ មនុស្សប្រុសស្រី៥នាក់ដែលឃាត់ខ្លួនរួមមាន​៖​ ទី១-ឈ្មោះ ឡុង រាសី ភេទប្រុស អាយុ​៣០ឆ្នាំ មុខរបរតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង មានទីលំនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ទី២-ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  ។​

ទី៣-ឈ្មោះ ឌុត ចាន់រ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ​លក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  ។​

ទី៤-ឈ្មោះ ឌុត ចាន់ឌី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  ។​

ទី៥-​ឈ្មោះ អ៊ុច ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  ។​

   សមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី ឈ្មោះ ឡុង រាសី ភេទប្រុស អាយុ៣០ឆ្នាំ បានបើករថយន្តពេទ្យម៉ាកស្ដារិច​ពណ៌សលាយក្រហម គ្មានស្លាកលេខរបស់អង្គភាពមណ្ឌលសុខភាពត្រពាំងវែង ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដឹកប្រជាពលរដ្ឋចំនួន៤នាក់ខាងលេីចេញពីភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកផ្ដល់ឈាមនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងថ្លៃឈ្នួលម្នាក់ចំនួន៣០ដុល្លារអាមេរិក ដើម្បីយកឲ្យអ្នកជំងឺឈ្មោះ មិត្ត ចាន់ធឿន ភេទស្រី  អាយុ៤៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរី  តែពេលធ្វើដំណើរតាមផ្លូវជាតិលេខ៣ មកដល់ចំណុចខាងមុខវត្តស្លែងកន្លែង

កេីតហេតុ​ ក៏បានជួបសមត្ថកិច្ចនគរបាលខណ្ឌដង្កោនៅគោលដៅ ហើយសមត្ថកិច្ចបានឃាត់ធ្វើការត្រួតពិនិត្យ​ឃើញថាពុំមានឯកសារបញ្ជាក់ត្រឹមត្រូវក៏ហៅមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹកតែម្ដង។  

    សមត្ថកិច្ចបានបញ្ចាក់ទៀតថា​ ការដែលឈ្មោះ ឡុង រាសី ដឹកប្រជាពលរដ្ឋខាងលើមកផ្ដល់ឈាមដោយមានការអនុញ្ញាតពីឈ្មោះឡុង រី ភេទប្រុស  អាយុ៥៧ឆ្នាំ ជាប្រធានមណ្ឌលសុខភាពត្រពាំងវែង (ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ ឡុង រាសី)​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖