ភ្នំពេញ៖ នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២១វេលាម៉ោង១៧៖៣០នាទីល្ងាច នៅមុខបន្ទប់ជួលផ្សារសុភមង្គល ផ្លូវលេខ១០៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីផឹកសុីស្រវឹងឈានទៅប្រើហិង្សារារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ បង្កឡើងដោយជន៦នាក់រួមមាន៖
១-ឈ្មោះ ម៉ៅ សុខខេង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១(គ្មានសារធាតុញៀន)។
២-ឈ្មោះ តឹក សារ៉ុម ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជូលគ្មានលេខ ផ្លូវលេខ១០៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទូលសង្កែទី១(គ្មានសារធាតុញៀន)។
៣-ឈ្មោះ ហុឹម សុខហឿង ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១(គ្មានសារធាតុញៀន)។
៤-ឈ្មោះ អឿន ធី ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទូលសង្កែទី១(គ្មានសារធាតុញៀន)។
៥-ឈ្មោះ វន ឈិន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ១០៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទូលសង្កែទី១(គ្មានសារធាតុញៀន)។
៦-ឈ្មោះ សោម សម្បត្តិ ភេទប្រុសអាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១(គ្មានសារធាតុញៀន)។
-សម្ភារដកហូត(គ្មាន)
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនបង្កទាំង៦នាក់បាននាំគ្នាអង្គុយផឹកស្រាបៀរហ្រ្គែនស្បឺត៍+ABCមុខបន្ទប់ជួលខាងលើដោយ១ក្រុមមានគ្នា៣នាក់ ក្នុងនោះ១ក្រុមផឹស្រាបៀរហ្រ្គែនស្បឺត៍និង១ក្រុមទៀតផឹកស្រាបៀរABCមុខបន្ទប់ក្បែរគ្នា។បន្ទាប់មកក៏មានទំនាស់ពាក្យសម្តីគ្នាឈានទៅប្រើហិង្សាវាយគ្នាទៅវិញទៅមកនិងរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
នៅចំពោះមុខ ផ្នែកជំនាញខណ្ឌកំពុងសាកសួរយកចម្លេីយសម្រាប់កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តនតាមនីតិវិធីច្បាប់៕ ដោយ៖ ជីណា