ខេត្តតាកែវ៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានអោយដឹងថា, ថ្ងៃនេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ០៩នាក់ នៅខេត្តតាកែវ សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តតាមវិធានសុខាភិបាល។
សូមបញ្ជាក់ថា, បើតាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ មានពលរដ្ឋបានធ្វើតេស្ដរកឃើញឆ្លងវីរុស កូវីដ-១៩ មាននៅភូមិម្កាក់ ០១នាក់ ភូមិត្រកៀត ០៣នាក់ ក្នុងឃុំចំប៉ី និងភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ០៤នាក់ និងមាននៅភូមិជម្រៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ០១នាក់ សរុបចំនួន ០៩នាក់ គឺនៅស្រុកបាទី ០៨ករណី និងនៅស្រុកព្រៃកប្បាស ០១ករណី។
សូមបញ្ជាក់ជូនដែរថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ខេត្តតាកែវ មានពលរដ្ឋ ឆ្លងវីរុសមេរោគកូវីដ-១៩ និងជាសះស្បើយ សរុបចំនួន ៥៩នាក់ ក្នុងនោះស្រុកត្រាំកក់ មានចំនួន ០៣នាក់ ស្រុកបាទី មានចំនួន ១៣នាក់ ស្រុកព្រៃកប្បាស មានចំនួន ៣២នាក់ ស្រុកសំរោង មានចំនួន ០៦នាក់ ស្រុកកោះអណ្ដែត មានចំនួន ០២នាក់ ស្រុកគិរីវង់ មានចំនួន ០១នាក់ និងក្រុង ដូនកែវ មានចំនួន ០២នាក់។
នេះជាតួលេខនៅខេត្តតាកែវតាមរយៈការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ៕
ដោយ ៖ សិលា