ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,ផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះសូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា