ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៣០៣នាក់​ និងអ្នកជាសះស្បេីយ​ ២៣៩នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀលថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៣០៣នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ២៣៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២០ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៣០៣នាក់​ (សហគមន៍ទាំង ៣០៣នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ២៣៩នាក់​ក្នុង​នោះ​រួម​មាន​៖

គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= ៧៧៤៧ នាក់

– អ្នកជាសះស្បើយ= ២៧៩៤ នាក់

– អ្នកកំពុងព្យាបាល= ៤៨៩៣ នាក់

– អ្នកស្លាប់= ៥៤ នាក់៕

ដោយ៖ ស តារា


ចែករំលែក៖