ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់ព្យាបាលជម្ងឺ អនុវត្តរាជធានី ដែលមានទីតាំងស្ថិតនៅ ​ផ្ទះលេខ ១៤គ ផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩​ បានទៅទទួលសេវាព្យាបាល

ចែករំលែក៖

ភ្នំពេញ៖ បន្ទប់ព្យាបាលជម្ងឺ អនុវត្តរាជធានី ដែលមានទីតាំងស្ថិតនៅ ​ផ្ទះលេខ ១៤គ ផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩​ បានទៅទទួលសេវាព្យាបាលនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវា និងអ្នកមានទំនាក់ទំនងជាមួយបុគ្គលិក នៅបន្ទប់ព្យាបាលជម្ងឺ អនុវត្តរាជធានី ដែលមានទីតាំងស្ថិតនៅ ​ផ្ទះលេខ ១៤គ ផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​ បានទៅទទួលសេវាព្យាបាលនៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សូមអរគុណ!

ដោយ៖ សិលា


ចែករំលែក៖